rss

សុន្ទរកថាដោយលោកប្រធានាធិបតី TRUMP ទៅកាន់សមាជិកយោធានៅមូលដ្ឋានអាកាស YOKOTA

English English, Tagalog Tagalog, Malay Malay, Indonesian Indonesian, ພາສາລາວ ພາສາລາວ, ไทย ไทย

សេតវិមាន
ការិយាល័យលេខាធិការសារព័ត៌មាន
សម្រាប់ចេញផ្សាយភ្លាមៗ
ថ្ងៃទី 5 ខែ វិច្ឆិកា ឆ្នាំ 2017
មូលដ្ឋានអាកាស Yokota
Fussa ប្រទេសជប៉ុន

 

 

ម៉ោង 11:08 ព្រឹក ម៉ោង នៅរដ្ឋហាវ៉ៃ

លោកប្រធានាធិបតី TRUMP: ខ្ញុំចូលចិត្តបែបនេះជាង (ស្នូរទះដៃ) អ្នកអាចយកអាវកាក់ខ្ញុំបន។ មែនទេ?
សូមអរគុណ។ សូមអរគុណ អូន អរគុណ។
អូ មែនហើយ មានអ្វីម៉្យាង។ នេះជាក្រុមមនុស្សដ៏អស្ចារ្យ។ អរគុណច្រើនណាស់ ហើយលោកឧត្តមសេនីយ៍ Martinez អ្នកគ្រប់គ្នា ចំពោះភាពដឹកនាំប្រកបដោយការឧទ្ទិសរបស់អ្នកទៅលើកងទ័ពដ៏ក្លាហានរបស់យើងនៅទីនេះក្នុងប្រទេសជប៉ុន ហើយជាពិសេស សូមអរគុណ — ជាពិសេស ជាពិសេស — ជូនចំពោះសមាជិកយោធាដ៏អស្ចារ្យ ទាំងអស់គ្នា។

មូលដ្ឋានអាកាស Yokota
យើងមានមុខនៅទីនេះថ្ងៃនេះដើម្បីមានពេលវេលាដ៏ល្អ និងដើម្បីប្រារព្ធអបអរសមិទ្ធិផលរបស់លោក ហេតុនេះខ្ញុំបាទនឹងចេញនូវបញ្ជាមួយក្នុងចំណោមបញ្ជាដែលលោកនិយមចូលចិត្ត។ អ្នកទាំងអស់គ្នាត្រៀមឬនៅ? សូមសម្រាក! សូមសម្រាក! (ស្នូរទះដៃ)។ សូមអង្គុយចុះ។ ពេលនេះសូមរីករាយនឹងពេលវេលារបស់អ្នក (សំណើច)។ សូមរីករាយនឹងពេលវេលារបស់អ្នក។
Melania និងខ្ញុំក៏សូម ថ្លែងអំណរគុណយ៉ាងពិសេសចំពោះលោកអគ្គរដ្ឋទូត Bill Hagerty ដែលកំពុងតែបំពេញភារកិច្ចដ៏ចំណាន។ លោកជាមនុស្សដ៏ចំណាន។ ខ្ញុំស្គាល់លោកច្បាស់លាស់។ ជឿខ្ញុំចុះ អ្នកទាំងអស់គ្នាមានមនុស្សម្នាក់ដ៏អស្ចារ្យក្នុងចំណោមមនុស្សដ៏អស្ចារ្យជាច្រើន។ គាត់កំពុង ដឹកនាំស្ថានទូតអាមេរិករបស់យើងប្រចាំនៅទីក្រុងតូក្យូ។
ខ្ញុំមានកិត្តិយសណាស់ដែលមានវត្តមាននៅទីនេះនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ របស់ប្រជាជនជប៉ុនដ៏ពិសេសមិនធម្មតា! ប្រទេសជប៉ុនគឺជាដៃគូដ៏មានតម្លៃក្រៃលែងនិងជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក។ ថ្ងៃនេះយើងសូមអរគុណពួកគេដែលបានស្វាគមន៍ពួកយើង និងចំពោះមិត្តភាពដ៏អស្ចារ្យអស់ជាច្រើនទសវត្សរវាងប្រជាជាតិយើងទាំងពីរ។
ប្រជាជនអាមេរិកមានសេចក្តីគោរពនិងសេចក្តីកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុន — វប្បធ៌មដ៏អស្ចារ្យ របស់ពួកគេ ស្មារតីដ៏ខ្លាំងក្លារបស់ពួកគេ និងប្រវតិ្តសាស្រ្តដ៏គួរជាទីមោទនភាពរបស់ពួកគេ។
ហេតុនេះ តាងនាមអោយ សហរដ្ឋអាមេរិក ខ្ញុំសូមផ្ញើនូវប្រសិទ្ធិពរជ័យដ៏កក់ក្តៅបំផុតនៃប្រជាជនអាមេរិកជូនទៅកាន់ពលរដ្ឋទាំងអស់នៃប្រទេសដ៏ គួរឲ្យកត់សម្គាល់នេះ។ (ស្នូរទះដៃ)។
ហ៊ឺម ពេលនេះខ្ញុំបានដឹងហើយថាតើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណា។ រឿងនេះល្អខ្លាំងណាស់។ (សើច)។
ការធ្វើដំណើររបស់យើងពាសពេញទ្វីបអាស៊ីនឹងនាំយើងមកកាន់ទីកន្លែងប្រវត្តិសាស្ត្រជាច្រើន ដើម្បីបានឃើញទិដ្ឋភាព អស្ចារ្យជាច្រើន និងដើម្បីនិយាយនៅចំពោះមុខទស្សនិកជន ជាច្រើននាក់។ ប៉ុន្តែមិនមានទីកន្លែងមួយ ណាដែលខ្ញុំចង់ចាប់ផ្តើមការធ្វើដំណើររបស់ខ្ញុំ ជាងនៅត្រង់ទីនេះឡើយ ជាមួយនឹងអ្នកគ្រប់គ្នា–គឺ បុរសនិងស្ត្រីដ៏អស្ចារ្យ នៃយោធាសហរដ្ឋអាមេរិក – និងដៃគូដ៏អស្ចារ្យគួរឲ្យស្ញប់ស្ញែងរបស់អ្នក គឺកងកម្លាំងស្វ័យការពារ ជប៉ុន។ សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ។ (ស្នូរទះដៃ)។
ចំពោះអ្នករាល់គ្នាទាំងអស់នៅថ្ងៃនេះដែលបានបម្រើប្រទេសរបស់អ្នកនៅក្នុងឯកសណ្ឋាន: សូមអរគុណអ្នកទាំងអស់គ្នា។ សូមអរគុណអ្នកទាំងអស់គ្នា។ សូមអរគុណអ្នកទាំងអស់គ្នា។ យើងសូមគោរពវន្ទនាអ្នក — (សើច) — តើលោកមានឋានៈអ្វីដែរ? (សើច)។ យើងនឹងលើកនិយាយអំពីរឿងនេះ។ (ស្នូរទះដៃ) យើងសូមគោរពវន្ទនាអ្នក សូមផ្តល់កិត្តិយសដល់អ្នក ហើយយើងឈរយ៉ាងមានមោទនភាពជាមួយនឹងបុរសនិងស្ត្រីដែលការពារយើងនិងរបៀបដែលយើងរស់នៅ។ ប្រជាជាតិត្រូវបានកសាងឡើងពីសេចក្តីក្លាហាន សេចក្តីស្រឡាញ់ និងការបូជាពលីរបស់ជនស្នេហាជាតិដូចរូបអ្នកទាំងអស់គ្នា។
អ្នករាល់គ្នា បានទទួលជាមរតកនូវកេរ្តិ៍តំណែលដ៏គួរជាទីមោទនភាពនៃជំនាន់នានានៃអ្នកចម្បាំងដែលបានដើរពាសពេញទឹកដីទាំងនេះអស់រយៈពេលច្រើនជាង 7 ទសវត្សរ៍មកហើយ។
ពីផ្លូវយន្តហោះរត់ឡើងចុះ Yokota អាកាសយានិកអាមេរិកបានហោះឡើងហើយបានរុញច្រានអ្នកឈ្លាពាន នៅក្នុងអំឡុងពេលសង្គ្រាមកូរ៉េ។ ភាពក្លាហានដ៏មហិមា។ អង់អាចដ៏មហិមា។ ពីទីនេះ ពួកគេពង្រឹងសន្តិភាពដ៏មានតំលៃ ក្នុងអំឡុងសង្គ្រាមត្រជាក់ដ៏យូរនិងជូរចត់។ នៅចំពោះមុខផលវិបាកនៃមហន្តរាយរលកយក្សស៊ូណាមិឆ្នាំ 2011 មូលដ្ឋាននេះបានបម្រើមុខងារជាចំណុចផ្តើមដំណើរការសម្រាប់ប្រតិបត្តិការតូម៉ូដាឈី(TOMODACHI) [Tohh-mo-dah-chee] — ដែលជាកិច្ចប្រឹងប្រែងជំនួយសង្គ្រោះមនុស្សធ៌មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានសង្គ្រោះជីវិតពលរដ្ឋជប៉ុនដ៏អស្ចារ្យជាច្រើនរាប់សិបពាន់នាក់។
ដូចអ្នកទាំងឡាយដែលបានមកមុនអ្នកទាំងអស់គ្នាដែរ អ្នកតែងតែឆ្លើយតបជានិច្ច ហើយអ្នកមិនដែលធ្វើឲ្យប្រទេសរបស់អ្នកខកចិត្តនោះឡើយ។
លោកឧត្តមសេនីយ៍ Martinez លោកឧត្តមសេនីយ៍ Chiarotti [Sha-ro-tee] ឧត្តមសេនីយ៍ Pasquarette [Pas-ka-RET], លោក ឧត្តមនាវីទោ Fenton ឧត្តមសេនីយ៍ត្រី Winkler វរសេនីយ៍ឯក Moss និងប្រធានពលបាលទោ Greene: អ្នកទាំងអស់គ្នាដឹកនាំកងកម្លាំងនៅក្រោមបញ្ជារបស់អ្នកទាំងអស់គ្នាប្រកបដោយជំនាញមិនធម្មតា និងភក្តីភាព ហើយប្រទេសអាមេរិកមានសេចក្តីដឹងគុណដ៏ធំមហិមាចំពោះអ្នកទាំងអស់គ្នា។ (ស្នូរទះដៃ)
យើងក៏មានភ័ព្វសំណាង ផងដែរដែលឈរទន្ទឹមគ្នានឹងសម្ព័ន្ធមិត្តដ៏ខ្លាំងក្លានិងដ៏មានសមត្ថភាព។ លោកឧត្តមសេនីយ៍ Maehera [MA-eh-ha-ra] លោកឧត្តមសេនីយ៍ Asai [ah-SA-ee] លោកឧត្តមសេនីយ៍ Imaki [ee-MA-kee] និងលោកឧត្តមសេនីយ៍ Ando [AHN-doe]– សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ភាពជាអ្នកដឹកនាំនិងការងារ របស់អ្នកទាំងអស់គ្នា។ សូមអរគុណ។ សូមអរគុណអ្នកទាំងអស់គ្នាជាខ្លាំង ។ (ស្នូរទះដៃ)។
តាងនាម ឲ្យប្រជាជនអាមេរិក ខ្ញុំចង់ឲ្យអ្នករាល់គ្នាទាំងអស់ ទាំងជាជនជាតិអាមេរិកនិងជនជាតិជប៉ុន ដឹងថា
ការងារ និងការប្តេជ្ញាចិត្តរបស់អ្នកជួយរក្សាយើងទាំងអស់ឲ្យមានសុវត្ថិភាព ឲ្យខ្លាំងក្លារឹងមាំ និងឲ្យមានសេរីភាព។
ខ្ញុំក៏ចង់សម្តែងការដឹងគុណរបស់យើងផងដែរចំពោះសមាជិកគ្រួសារនិងមនុស្សជាទីស្រឡាញ់ទាំងឡាយដែលបានបូជាធ្វើពលីកម្មយ៉ាងច្រើនដើម្បីធ្វើឲ្យការងារ របស់អ្នកទាំងអស់អាចសម្រេចទៅ បាន។ ពួកគេ ពិត ជាមនុស្សដ៏អស្ចារ្យ ហើយវាមិនងាយស្រួលទេ។ ប្រទេសអាមេរិកមានការ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីទាំងអស់ដែលអ្នកបានធ្វើ។
ហើយយើងដែលនៅឯប្រទេសយើងឯណោះក៏កំពុងចាប់ផ្តើមធ្វើដែរ — ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នា ហើយអ្នកនឹងបានអាន និងបានឃើញ — ពិតជា ពិតជាបានយ៉ាងល្អប្រសើរ។ ទីផ្សារភាគហ៊ុនមានកម្រិតខ្ពស់ជាងពេលណាទាំងអស់ ។ (ស្នូរទះដៃ)។ភាពគ្មានការងារធ្វើ នៅឯសហរដ្ឋអាមេរិក មានកម្រិតទាបបំផុត ក្នុង រយៈកាល 17 ឆ្នាំមកនេះ ។ (ស្នូរទះដៃ)។ ការងារជិត 2 លានការងារត្រូវបានបង្កើតបន្ថែមចាប់តាំងពីថ្ងៃដ៏សែន ពិសេស គឺ ថ្ងៃបោះឆ្នោត 8 ខែវិច្ឆិកា។ ការងារចំនួនពីរលាន។ (ស្នូរទះដៃ)។ វាជាការងារដ៏ច្រើន។

យើងបានធ្វើអោយពួក ISIS បរាជ័យយ៉ាងធ្ងន់ ។ ហើយវាក៏ជិតដល់ពេលហើយដែរ។ (ស្នូរទះដៃ)។

វាពិតជាគួរឲ្យមានកម្លាំងជម្រុញចិត្តណាស់ដែលបានឃើញអាកាសយានិកនិងកងកម្លាំងទ័ពម៉ារីនអាមេរិកនិង –(ស្នូរទះដៃ) — អ្នកដឹងហើយ ខ្ញុំមានកងកម្លាំងទ័ពម៉ារីនដ៏អស្ចារ្យនៅទីនេះ: លោកឧត្តមសេនីយ៍ Kelly ផ្កាយបួន។ តើមាននរណា បានឮអំពីលោកឧត្តមសេនីយ៍ Kelly ដែរឬទេ? លោកឧត្តមសេនីយ៍ Kelly នៅឯណា? (ស្នូរទះដៃ)។ គាត់មានអ្វីម៉្យាង។ ពេលនេះគាត់ជាប្រធានបុគ្គលិក។ ប៉ុន្តែគាត់ធ្វើដូចជាអ្នកមានផ្កាយបួនអស់ទាំងនោះដែរ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នារឿងនោះឯង។ (សើច)។
ប៉ុន្តែអាកាសយានិកនិងកងកម្លាំងទ័ពម៉ារីននិងកងកម្លាំងស្វ័យការពារជប៉ុនដែលឈរនៅទីនេះជាមួយយើងនៅថ្ងៃនេះ ទន្ទឹមនឹងគ្នា ប្រកបដោយជំនឿចិត្ត ប្រកបដោយការប្តេជ្ញាចិត្តនិងមានសមត្ថភាពកាន់តែខ្លាំងជាងកន្លងមក។ អ្នកបាន បណ្តុះជំនឿចិត្តនៅក្នុងបេះដូងនៃសម្ព័ន្ធមិត្តរបស់យើង ហើយអ្នកបានធ្វើអោយសត្រូវរបស់យើងមាន ការភ័យខ្លាច ។ វាគួរតែបែបនេះហើយតើមែនទេ? (ស្នូរទះដៃ)។
សម្ព័ន្ធភាពរបស់យើងគឺជាសក្ខីកម្មនៃ អំណាចនៃ សេរីភាព។ ថ្ងៃនេះ ប្រជាជាតិដែលមានម្តងនោះធ្វើសង្គ្រាមជាមួយគ្នា ពេលនេះ ឈរជាមួយគ្នាជាមិត្តភ័ក្តិនិងដៃគូ ដើម្បីធ្វើអោយពិភពលោក កាន់តែប្រសើរជាងនេះ។ យើងកំពុងតែសំរេចបាន ហើយសំរេចបាន លឿនជាងអ្នកគិតទៅទៀត។
ជាមួយនឹងវត្តមានរបស់អ្នកទាំងអស់គ្នានៅទីនេះនៅថ្ងៃនេះ ដោយស្មាទល់នឹងស្មា អ្នកបានដាក់ក្តីសង្ឃឹមដល់រាល់គ្រប់ដួងព្រលឹងទាំងអស់ដែលចង់បានសន្តិភាពយ៉ាងខ្លាំងក្លា។ អ្នកទាំងអស់គ្នាបានធ្វើឲ្យ Yokota ក្លាយជាមូលដ្ឋានប្រតិបត្តិការមួយដ៏មានសមត្ថភាពបំផុតក្នុងចំណោមមូលដ្ឋានប្រតិបត្តិការដ៏មានសមត្ថភាពបំផុតទាំងឡាយក្នុងប្រទេសជប៉ុន និងតាមពិតទៅនៅគ្រប់ទិសទីនៃពិភពលោក។ អស់រយៈកាលជាងមួយទសវត្សរ៍មកហើយ ទីកន្លែងនេះជាកន្លែងមិនមែនគ្រាន់តែ របស់ ទ័ពអាមេរិកនោះទេ ប៉ុន្តែថែមទាំងជារបស់បញ្ជាការការពារអាកាសនៃកងកម្លាំងស្វ័យការពារអាកាសជប៉ុនផងដែរ។ ថ្ងៃនេះ មូលដ្ឋាននេះបម្រើនាទីជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការសម្របសម្រួលនៃ មេបញ្ជាការអាមេរិកនិងជប៉ុនក្នុងការគ្រោងផែនការបេសកកម្មរបស់ពួកគេ។
អស់ពេលសឹងតែ 60 ឆ្នាំហើយ សម្ព័ន្ធភាពយោធាដែលយើងបានឃើញនៅលើមូលដ្ឋាននេះបាននៅស្ថិតស្ថេរ–ជាសរសរគោលនៃអធិបតេយ្យភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជាតិយើង តំបន់នេះ និងពិតណាស់សម្រាប់ពិភពលោកទាំងមូល។ ថ្ងៃនេះ យើងគោរព ចំពោះកេរ្តិ៍ដំណែលនេះ — កេរ្តិ៍ដំណែលដែលអ្នកការពារនិងបណ្តុះឲ្យធំលូតលាស់ជារៀងរាល់ថ្ងៃ។
យើងគ្រប ដណ្តប់លើមេឃ យើងគ្រប ដណ្តប់លើសមុទ្រ យើងគ្រប ដណ្តប់លើដីនិងលំហអវកាស — (ស្នូរទះដៃ) — មិនមែនគ្រាន់តែដោយសារយើងមានសម្ភារៈបរិក្ខារដ៏ល្អបំផុត ដែលយើងមាននោះទេ– ហើយ និយាយអញ្ចឹង សម្ភារៈបរិក្ខារដ៏ច្រើននឹងមាននៅ ទីនេះ។ អ្នកបានឃើញថវិកានោះហើយ។ វា ខុស ពីអតីតកាល។ សម្ភារៈបរិក្ខារដ៏ស្រស់ស្អាត ថ្មីស្រឡាងជាច្រើននឹងមាន មក។ គ្មាននរណាម្នាក់ធ្វើដូច សហរដ្ឋអាមេរិក ឡើយ។ គ្មាននរណាម្នាក់ឡើយ។ (ស្នូរទះដៃ)។ មានរបស់របរជាច្រើនចូលមក។ សូមប្រើវាឲ្យបានល្អ។
ប៉ុន្តែដោយសារតែយើងមាន — ល្អប្រសើរជាងសម្ភារៈបរិក្ខារទៅទៀត គឺយើងមានមនុស្សដ៏ល្អបំផុត។ អ្នករាល់គ្នាម្នាក់ៗ តំណាងឲ្យគោលជំនឿអ្នកចម្បាំង—ការឧទ្ទិសបូជាខ្លួនរបស់អ្នក សេចក្តីក្លាហាន និងជំនាញការរបស់អ្នកធ្វើឲ្យអ្នកជាកម្លាំងប្រយុទ្ធដ៏គួរឲ្យភ័យខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកយើង។
រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង អ្នកចម្បាំងអាមេរិកបានត្រៀមរៀបចំខ្លួនដើម្បីការពារជាតិយើងដោយប្រើប្រាស់សមត្ថភាពគ្មានគូ ប្រដូច របស់យើង។ គ្មាននរណាម្នាក់ — គ្មានជនផ្តាច់ការណាម្នាក់ គ្មានរបបណា និងគ្មានប្រជាជាតិណា — គួរវាយតម្លៃទាប ចំពោះការតាំងចិត្តរបស់អាមេរិកឡើយ។ មានពេលម្តេងម្កាល កាលពីអតីត កាលពួកគេបានវាយតម្លៃទាបចំពោះយើង។ វាមិនល្អសម្រាប់ពួកគេទេ មែនទេ? (ស្នូរទះដៃ)។ វាមិនល្អទេ។
យើងនឹងមិនចុះចាញ់ មិនរេរា និងមិនញញើតញញើមនៅក្នុងការការពារប្រជាជនយើង សេរីភាពយើង និងទង់ជាតិអាមេរិកដ៏មហស្ចារ្យរបស់យើងឡើយ។ (ស្នូរទះដៃ)។ ទង់ជាតិនោះតំណាងឲ្យតម្លៃនៃសាធារណរដ្ឋរបស់យើង ប្រវត្តិសាស្ត្រនៃប្រជាជនយើង ការធ្វើពលីកម្មបូជានៃវីរបុរសយើងនិងស្វាមីភក្តិរបស់យើងចំពោះប្រជាជាតិដែលយើងស្រឡាញ់។
ដរាបណាខ្ញុំជាប្រធានាធិបតី បុរសនិងស្រ្តីដែលជាសមាជិកនៃកងកម្លាំងយោធាទាំងអស់ដែលការពារប្រជាជាតិយើងនឹងមានសម្ភារៈបរិក្ខារ ធនធាន និងការផ្គត់ផ្គង់មូលនិធិដែលពួកគេត្រូវការដើម្បីការពារឲ្យផុតគ្រោះថ្នាក់នូវមាតុភូមិយើង ដើម្បីឆ្លើយតបទៅនឹងសត្រូវរបស់យើងយ៉ាងរហ័សនិងមិនរារែកហើយនៅពេលចាំបាច់ដើម្បីប្រយុទ្ធ ដើម្បីមានអំណាចខ្លាំងជាងនិងដើម្បីមានជ័យជំនះជានិច្ច ជានិច្ច ជានិច្ច។ តើមែនទេ? (ស្នូរទះដៃ) នេះគឺជាកេរ្តិ៍ដំណែលនៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក – ដែលជាកងកម្លាំងអស្ចារ្យបំផុតសម្រាប់សន្តិភាពនិងយុត្តិធ៌មដែលពិភពលោកមិនធ្លាប់បានស្គាល់។
ប្រជាជាតិសេរីត្រូវតែជាប្រជាជាតិខ្លាំងរឹងមាំ ហើយយើងស្វាគមន៍ប្រជាជាតិនោះនៅពេលដែលសម្ព័ន្ធមិត្តយើង — ពីទ្វីបអឺរ៉ុបរហូតដល់អាស៊ី — បញ្ជាក់ជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិភាពតាមរយៈកម្លាំង។យើងស្វះស្វែងរកសន្តិភាពនិង ស្ថិរភាពសម្រាប់ប្រជាជាតិនៃពិភពលោក រួមមានប្រជាជាតិទាំងឡាយនៅទីនេះក្នុងតំបន់នេះ។ ហើយវាជាតំបន់ដ៏អស្ចារ្យ។
ពេលដែលប្រជាជនអាមេរិកប្រារព្ធអបអរទិវាអតីតយោធិននៅខែនេះ យើងសូមផ្តល់កិត្តិយសដល់អ្នកទាំងអស់ដែលបាន ធ្វើពលីកម្មបូជាដើម្បីធ្វើឲ្យសន្តិភាពនិង ស្ថិរភាពអាចសម្រេចទៅបាន។ យើងសូមគោរពដល់ ជនជាតិអាមេរិកជាទីមោទ នភាពគ្រប់ៗរូបដែលបានពាក់ឯកសណ្ឋាននិងបម្រើប្រទេសជាតិយើង។
ថ្ងៃនេះ ប្រជាជាតិជាច្រើននៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងតែរីកចម្រើនលូតលាស់ដោយសារតែការបូជាពលីកម្មដែលត្រូវបានធ្វើឡើងដោយសមាជិកបម្រើទ័ពអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើង និងដោយសារតែការបូជាពលីកម្មដែលអ្នកទាំងអស់គ្នាបន្តធ្វើជាបន្តទៀតជារៀងរាល់ថ្ងៃ។
នៅទីនេះក្នុងប្រទេសជប៉ុន យើងមើលឃើញអ្វីៗ គួរឲ្យស្ញប់ស្ញែងដែលមាន ទៅបាន ពេលដែលប្រជាជនមានសេរីភាពនិងឯករាជ្យភាព។ ក្នុងរយៈកាលមួយជីវិតមនុស្ស ប្រជាជនជប៉ុនបានកសាងនូវសង្គមនិងប្រជាជាតិមួយដ៏មានជោគជ័យបំផុតនៅក្នុងពិភពលោក។
ក្នុងរយៈកាល 10 ថ្ងៃបន្ទាប់នេះ យើងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ប្រទេសចិន ប្រទេសវៀតណាម និងប្រទេសហ្វ៊ីលីពីន។ យើងនឹងស្វះស្វែងរកឱកាសថ្មីសម្រាប់សហប្រតិបត្តិការនិងពាណិជ្ជកម្ម ហើយយើងនឹងចាប់ដៃគូជាមួយមិត្តសម្លាញ់និងសម្ព័ន្ធមិត្តដើម្បីតាមបន្តស្វែងរកឲ្យបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហរ។ យើងនឹងស្វះស្វែងរកនូវជំនួញសេរី យុត្តិធ៌ម និងមានទៅវិញទៅមក។
ប៉ុន្តែអនាគតនេះគឺស្ថិតនៅក្នុងរង្វង់កណ្តាប់ដៃយើងតែដោយសារអ្នកតែប៉ុណ្ណោះ។ អ្នកបានធ្វើឲ្យវាអាចទៅរួចបានសម្រាប់ប្រជាជាតិដែលស្រឡាញ់សន្តិភាពដើម្បីរីកចម្រើនលូតលាស់ និងសម្រាប់ប្រជាជនដែលស្រឡាញ់សន្តិភាពអោយមានវិបុលភាព។
អ្នកគឺជាហេតុផលដែលទង់ជាតិអាមេរិកដ៏អស្ចារ្យនឹងឈរនៅយ៉ាងមានមោទនភាពនៅខាងក្រោយខ្ញុំនៅគ្រប់កន្លែងណាក៏ដោយដែលខ្ញុំទៅកាន់ ។ រាល់ពេលដែលខ្ញុំមើលទៅទង់ជាតិនោះ ខ្ញុំនឹងគិតអំពីបុរសនិងស្ត្រីក្លាហានដូចអ្នកទាំងអស់គ្នា ហើយខ្ញុំនឹងគិតអំពីជនស្នេហាជាតិអាមេរិកទាំងអស់គ្នា ឆ្លងកាត់ជាច្រើនជំនាន់ ដែលបានបញ្ចេញលោហិត ញើស ទឹកភ្នែក ក្តីសង្ឃឹម និងក្តីសុបិន្តរបស់ពួកគេដើម្បីការពារប្រទេសរបស់យើង។
នៅពេលអ្នកតាមពលរដ្ឋរបស់អ្នក និងប្រជាជននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក — ឃើញទង់ជាតិនៃរដ្ឋមានសេរីភាព និងអធិបតេយ្យភាព ដូចជាសហរដ្ឋអាមេរិកនិងជប៉ុន ត្រូវបានដាក់តាំងបង្ហាញនៅក្នុងអំឡុងជំនួបប្រជុំការទូតរបស់យើងនៅក្នុង រយៈពេលដប់ថ្ងៃបន្ទាប់នេះ សូមមានមោទនភាពចំពោះប្រជាជាតិអ្នក សូមមានមោទនភាពចំពោះការបម្រើទ័ពរបស់អ្នក និងសូមមានមោទនភាពចំពោះសន្តិសុខដែលអ្នកបានផ្តល់ជូន ដែលជាការធ្វើឲ្យអ្វីគ្រប់យ៉ាងអាចសម្រេចទៅបាន។
ដូចនឹងបុព្វការីជនរបស់អ្នកដែរ អ្នក — ដែលជាអ្នកចម្បាំងដ៏ក្លាហានរបស់យើង–គឺជាកំពែងការពារចុងក្រោយប្រឆាំងទល់នឹងការគម្រាមកំហែងចំពោះក្តីសុបិន្តរបស់ប្រជាជនក្នុងសហរដ្ឋអាមេរិក និងជប៉ុននិងគ្រប់គ្នានៅទូទាំងពិភពលោក។
អ្នកគឺជាក្តីសង្ឃឹមដ៏អស្ចារ្យបំផុតសម្រាប់ប្រជាជនដែលចង់រស់នៅក្នុងសេរីភាពនិងភាពចុះសម្រុងគ្នា ហើយអ្នកគឺជាការ គម្រាមកំហែងដ៏ធំធេងបំផុតចំពោះអ្នកគាបសង្កត់និងជនផ្តាច់ការដែលស្វះស្វែងបៀតបៀនញាំញីទៅលើប្រជាជនស្លូត ត្រង់។
ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញពិតម្តងហើយម្តងទៀតថាមាគ៌ារបស់ជនគាបសង្កត់គឺជាការដើរក្បួនឆ្ពោះទៅកាន់ភាពក្រីក្រ ការរងទុក្ខឈឺចាប់ និងទាសភាព។ ប៉ុន្តែមាគ៌ានៃប្រជាជាតិខ្លាំងរឹងមាំនិងប្រជាជនដែលមានសេរីភាព គុណតម្លៃ និងជំនឿចិត្តមួយចំនួនរបស់ពួកគេចំពោះអនាគតពួកគេ គឺជាមាគ៌ាដែលត្រូវបានបង្ហាញឲ្យឃើញពិតថាឆ្ពោះទៅរកវិបុលភាព និងសន្តិភាព។ យើងផ្តល់តម្លៃក្រៃលែងចំពោះវប្បធ៌មរបស់យើង យើងប្រកាន់តាម គុណតម្លៃយើង ហើយយើងតែងតែប្រយុទ្ធតបតដើម្បីអ្វីដែលយើងជឿជាក់ចំពោះ។
ដោយសារតែអ្នកទាំងអស់គ្នា ប្រជាជនអាមេរិក ប្រជាជនជប៉ុន និងប្រជាជនដែលស្រឡាញ់សន្តិភាពគ្រប់ទីកន្លែង អាចបំពេញជោគវាសនារបស់ពួកគេនិងធ្វើតាមក្តីសុបិន្តរបស់ពួកគេបាន។ហើយយើងមានការដឹងគុណចំពោះក្រុមគ្រួសាររបស់អ្នកសម្រាប់ការបូជាពលីកម្មនិងការគាំទ្ររបស់ពួកគេដែលអនុញ្ញាតឲ្យបុរសនិងស្រ្តីដ៏អង់អាចរបស់យើងបម្រើទ័ពបាន។ យើងក៏មានសេចក្តីអំណរដឹងគុណផងដែរចំពោះការបូជាពលីកម្មនៃជនស៊ីវិលប្រកបដោយការឧទ្ទិសខ្លួនដែលរក្សាមូលដ្ឋាននេះឲ្យមានបន្តតទៅនិងមើលថែទាំយោធារបស់យើងនិងមនុស្សជាទីស្រលាញ់ដ៏ថ្លៃថ្លារបស់ពួកគេ។
យើងមានសេចក្តីដឹងគុណចំពោះអ្នកគ្មានទីបំផុតចំពោះការបម្រើកងទ័ពរបស់អ្នកនិងចំពោះការបូជាពលីកម្មរបស់អ្នក។ ហើយយើងជំពាក់គុណរបស់អ្នកជារៀងរហូត។
ខ្ញុំមានមោទនភាពណាស់ដែលបាននៅទីនេះជាមួយនឹងអ្នកទាំងអស់គ្នានៅថ្ងៃនេះ – យើងប្រឈមមុខនឹងឧបសគ្គត្រូវជំនះជាច្រើន និងឱកាសជាច្រើន ហើយយើងនឹងប្រឈមមុខនឹងវាទាំងអស់ជាមួយគ្នាក្នុងនាមជាក្រុម។ ហើយប្រសិនបើយើងធ្វើបែបនោះមែន ខ្ញុំច្បាស់ប្រាកដថា អនាគតសម្រាប់សហរដ្ឋអាមេរិក សម្រាប់ប្រទេសជប៉ុន និងសម្រាប់សម្ព័ន្ធមិត្តដ៏មានតម្លៃក្រៃលែងរបស់យើងនឹងមិនមានសភាពភ្លឺថ្លាជាងនេះឡើយ។ ដោយសារតែជនស្នេហាជាតិដូចរូបអ្នកទាំងអស់គ្នាហើយ ទើបសេរីភាពនឹងឈ្នះ ។
សូមអរគុណ សូមព្រះជាម្ចាស់ប្រទានពរដល់អ្នកទាំងអស់គ្នា សូមព្រះជាម្ចាស់ប្រទានពរដល់កងកម្លាំងប្រដាប់អាវុធ។សូមព្រះជាម្ចាស់ប្រទានពរសហរដ្ឋអាមេរិក។ អរគុណ។ អរគុណអ្នកទាំងអស់គ្នា។ (ស្នូរទះដៃ) អរគុណ។
ចប់ ម៉ោង 11:26 ព្រឹក ម៉ោងបទដ្ឋានរដ្ឋហាវ៉ៃ


ការបកប្រែនេះត្រូវបានផ្តល់ជូនជាសេចក្តីគួរសម ហើយមានតែប្រភពភាសាអង់គ្លេសដើមប៉ុណ្ណោះដែលគួរតែត្រូវបានចាត់ទុកថាជាផ្លូវការ។
អាប់ដេតអ៊ីម៉េល
សូមបញ្ចូលព័ត៌មានទំនាក់ទំនងរបស់អ្នកខាងក្រោម ដើម្បីចុះឈ្មោះអាប់ដេតឬចូលទៅក្នុងចំណង់ចំណូលចិត្តអ្នកជាវរបស់អ្នក ។